ព្រះត្រៃបិដក ភាគ ១០១
នីវរណធម៌ក្តី នោនីវរណធម៌ក្តី ជាបច្ច័យនៃនីវរណធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ វារៈទាំង៣ គឺអារម្មណាធិបតិហ្នឹងឯង។
[១៨០] នីវរណធម៌ ជាបច្ច័យនៃនីវរណធម៌ ដោយអនន្តរប្បច្ច័យ គឺពួកនីវរណៈមុនៗ ជាបច្ច័យនៃពួកនីវរណៈក្រោយៗ ដោយអនន្តរប្បច្ច័យ។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកនីវរណៈមុនៗ ជាបច្ច័យនៃពួកនោនីវរណក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ ពួកនីវរណៈ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ មូល បណ្ឌិតគប្បីសួរផងចុះ។ ពួកនីវរណៈមុនៗ ជាបច្ច័យនៃពួកនីវរណៈក្រោយៗផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអនន្តរប្បច្ច័យ។ នោនីវរណធម៌ ជាបច្ច័យនៃនោនីវរណធម៌ ដោយអនន្តរប្បច្ច័យ គឺពួកនោនីវរណក្ខន្ធមុនៗ ជាបច្ច័យនៃពួកនោនីវរណក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ មូលទាំងឡាយ បណ្ឌិតគប្បីសួរផងចុះ។ ពួកនោនីវរណក្ខន្ធមុនៗ ជាបច្ច័យនៃពួកនីវរណៈក្រោយៗ ដោយអនន្តរប្បច្ច័យ
ID: 637830616744449195
ទៅកាន់ទំព័រ៖