ព្រះត្រៃបិដក ភាគ ១០១

អា​វជ្ជ​នៈ ជា​បច្ច័យ​នៃ​ពួក​នី​វរ​ណៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ពួក​នោ​នី​វរ​ណក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​នី​វរ​ណៈ​ក្រោយៗផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ អា​វជ្ជ​នៈ ជា​បច្ច័យ​នៃ​ពួក​នី​វរ​ណក្ខន្ធ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។ នីវរណធម៌​ក្តី នោ​នីវរណធម៌​ក្តី ជា​បច្ច័យ​នៃ​នីវរណធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​នី​វរ​ណក្ខន្ធ​មុនៗផង ពួក​សម្បយុត្ត​កក្ខន្ធ​ផង ជា​បច្ច័យ​នៃ​ពួក​នី​វរ​ណៈ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ មូល​ទាំងឡាយ បណ្ឌិត​គប្បី​សួរ​ផង​ចុះ។ ពួក​នី​វរ​ណៈ​មុនៗក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ជា​បច្ច័យ​នៃ​ពួក​នោ​នី​វរ​ណក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​នី​វរ​ណក្ខន្ធ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ពួក​នី​វរ​ណៈ​មុនៗក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ជា​បច្ច័យ​នៃ​ពួក​នី​វរ​ណៈ​ក្រោយៗផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។ នីវរណធម៌ ជា​បច្ច័យ​នៃ​នីវរណធម៌ ដោយ​សម​នន្ត​រប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 637830616914021661
ទៅកាន់ទំព័រ៖