ព្រះត្រៃបិដក ភាគ ១០១
[២០] សញ្ញោជនធម៌ ជាបច្ច័យនៃនោសញ្ញោជនធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ បណិ្ឌតគប្បីចែកចុះ។ នោសញ្ញោជនធម៌ ជាបច្ច័យនៃនោសញ្ញោជនធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ បណិ្ឌតគប្បីចែកចុះ។ នោសញ្ញោជនធម៌ ជាបច្ច័យនៃសញ្ញោជនធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកសញ្ញោជនៈ ដោយវិប្បយុត្តប្បច្ច័យ។ នោសញ្ញោជនធម៌ ជាបច្ច័យនៃសញ្ញោជនធម៌ផង នៃនោសញ្ញោជនធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុជាបច្ច័យនៃពួកសញ្ញោជនៈផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយវិប្បយុត្តប្បច្ច័យ។ សញ្ញោជនធម៌ក្តី នោសញ្ញោជនធម៌ក្តី ជាបច្ច័យនៃនោសញ្ញោជនធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ បណិ្ឌតគប្បីចែកចុះ។
[២១] សញ្ញោជនធម៌ ជាបច្ច័យនៃសញ្ញោជនធម៌ ដោយអត្ថិប្បច្ច័យ គឺមានវារៈ១ ដូចគ្នានឹងបដិច្ចវារៈដែរ។ សញ្ញោជនធម៌ ជាបច្ច័យនៃនោសញ្ញោជនធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត
ID: 637830562458586017
ទៅកាន់ទំព័រ៖