ព្រះត្រៃបិដក ភាគ ១០១

 [១៨១] នីវរណធម៌ ជា​បច្ច័យ​នៃ​នីវរណធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​ពួក​នី​វរ​ណៈ មាន​វារៈ៣។ នោ​នីវរណធម៌ ជា​បច្ច័យ​នៃ​នោ​នីវរណធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ហើយ​ឲ្យ​នូវ​ទាន នូវ​សីល …នូវ​ឧបោសថកម្ម …ញុំាង​ឈាន​ឲ្យ​កើតឡើង ញុំាង​វិបស្សនា …ញុំាង​មគ្គ …ញុំាង​អភិញ្ញា …ញុំាង​សមាបត្តិ​ឲ្យ​កើតឡើង ដំឡើង​នូវ​មានះ ប្រកាន់​នូវ​ទិដ្ឋិ នូវ​សីល។បេ។ នូវ​បញ្ញា …នូវ​រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ សេចក្តី​ប្រាថ្នា កាយិកសុខ និង​កាយិកទុក្ខ …អាស្រ័យ​នូវ​សេនាសនៈ ហើយ​ឲ្យ​នូវ​ទាន។បេ។ បំបែក​នូវ​សង្ឃ សទ្ធា។បេ។ សេនាសនៈ ជា​បច្ច័យ​នៃ​សទ្ធា។បេ។ នៃ​បញ្ញា នៃ​រាគៈ។បេ។ នៃ​សេចក្តី​ប្រាថ្នា កាយិកសុខ កាយិកទុក្ខ មគ្គ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ នោ​នីវរណធម៌ ជា​បច្ច័យ​នៃ​នីវរណធម៌
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 637830617086769684
ទៅកាន់ទំព័រ៖