ព្រះត្រៃបិដក ភាគ ១០១
ឯបកតូបនិស្ស័យ គឺពួកនីវរណៈផង ពួកសម្បយុត្តកក្ខន្ធផង ជាបច្ច័យនៃពួកនីវរណៈ ដោយឧបនិស្សយប្បច្ច័យ គឺមានវារៈ៣។
[១៨២] នោនីវរណធម៌ ជាបច្ច័យនៃនោនីវរណធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ …នូវវត្ថុ ថាមិនទៀង …ទោមនស្សកើតឡើង។ មានវារៈ៣។ បុរេជាតប្បច្ច័យ ប្រហែលគ្នានឹងអារម្មណប្បច្ច័យដែរ បណ្ឌិតគប្បីចែក (តាមវារៈ) នៃកុសល និងអកុសលផងចុះ។
[១៨៣] នីវរណធម៌ ជាបច្ច័យនៃនីវរណធម៌ ដោយបច្ឆាជាតប្បច្ច័យ គឺមានវារៈ៣។ ជាបច្ច័យ ដោយអាសេវនប្បច្ច័យ គឺមានវារៈ៩។
[១៨៤] នោនីវរណធម៌ ជាបច្ច័យនៃនោនីវរណធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺនោនីវរណចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺនោនីវរណចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ មូលទាំងឡាយ បណ្ឌិតគប្បីសួរផងចុះ។
ID: 637830617547693495
ទៅកាន់ទំព័រ៖