ព្រះត្រៃបិដក ភាគ ១០១

នោ​នីវរណ​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កនី​វរ​ណៈ ដោយ​កម្ម​ប្ប​ច្ច័​យ។ នោ​នីវរណ​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​នី​វរ​ណៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
 [១៨៥] នោ​នីវរណធម៌ ជា​បច្ច័យ​នៃ​នោ​នីវរណធម៌ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​មាន​វារៈ១។ ជា​បច្ច័យ ដោយ​អាហារ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឈាន​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ។
 [១៨៦] នីវរណធម៌ ជា​បច្ច័យ​នៃ​នោ​នីវរណធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ ប្រស្នា​ទាំង៤ដ៏​សេស បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ។
 [១៨៧] នីវរណធម៌ ជា​បច្ច័យ​នៃ​នីវរណធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​កា​មច្ឆ​ន្ទ​នី​វរ​ណៈ ជា​បច្ច័យ​នៃ​ថីនមិទ្ធ​នី​វរ​ណៈ ឧទ្ធច្ច​នី​វរ​ណៈ និង​អវិជ្ជា​នី​វរ​ណៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ បណ្ឌិត​គប្បី​ធ្វើឲ្យ​ជា​ចក្កៈ​ផង​ចុះ។ នីវរណធម៌ ជា​បច្ច័យ​នៃ​នោ​នីវរណធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ ក្នុង​នីវរណ​មូល
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 637830617830843192
ទៅកាន់ទំព័រ៖