ព្រះត្រៃបិដក ភាគ ១០១

មាន​វារៈ៣យ៉ាងនេះ​ឯង។ នោ​នីវរណធម៌ ជា​បច្ច័យ​នៃ​នោ​នីវរណធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សេចក្តី​បំប្រួញ។ នោ​នីវរណធម៌ ជា​បច្ច័យ​នៃ​នីវរណធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សេចក្តី​បំប្រួញ។ នោ​នីវរណធម៌ ជា​បច្ច័យ​នៃ​នីវរណធម៌​ផង នៃ​នោ​នីវរណធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សេចក្តី​បំប្រួញ។ នីវរណធម៌​ក្តី នោ​នីវរណធម៌​ក្តី ជា​បច្ច័យ​នៃ​នីវរណធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​កា​មច្ឆ​ន្ទ​នី​វរ​ណៈ​ផង ពួក​សម្បយុត្ត​កក្ខន្ធ​ផង ជា​បច្ច័យ​នៃ​ថីនមិទ្ធ​នី​វរ​ណៈ ឧទ្ធច្ច​នី​វរ​ណៈ និង​អវិ​ជា្ជ​នី​វរ​ណៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ កា​មច្ឆ​ន្ទ​នី​វរ​ណៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ថីនមិទ្ធ​នី​វរ​ណៈ និង​អវិជ្ជា​នី​វរ​ណៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ នីវរណធម៌​ក្តី នោ​នីវរណធម៌​ក្តី ជា​បច្ច័យ​នៃ​នោ​នីវរណធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សហជាត គឺ​ខន្ធ១ ជា​នោ​នី​វរ​ណៈ​ផង ពួក​នី​វរ​ណៈ​ផង ជា​បច្ច័យ​នៃ​ខន្ធ៣ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637830618022620124
ទៅកាន់ទំព័រ៖