ព្រះត្រៃបិដក ភាគ ១០១

ខន្ធ២ …​ពួក​នី​វរ​ណៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​នោ​នី​វរ​ណក្ខន្ធ ដោយ​អត្ថិ​ប្ប​ច្ច័​យ ពួក​នី​វរ​ណៈ​ផង ពួក​សម្បយុត្ត​កក្ខន្ធ​ផង ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ ពួក​នី​វរ​ណៈ​ក្តី ពួក​មហាភូត​ក្តី ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​នី​វរ​ណៈ​ផង ពួក​សម្បយុត្ត​កក្ខន្ធ​ផង ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ បច្ឆា​ជាត គឺ​ពួក​នី​វរ​ណៈ​ផង ពួក​សម្បយុត្ត​កក្ខន្ធ​ផង កព​ឡិង្កា​រា​ហារ​ផង ជា​បច្ច័យ​នៃ​កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ បច្ឆា​ជាត គឺ​ពួក​នី​វរ​ណៈ​ផង ពួក​សម្បយុត្ត​កក្ខន្ធ​ផង រូប​ជីវិតិន្រ្ទិយ​ផង ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ នីវរណធម៌​ក្តី នោ​នីវរណធម៌​ក្តី ជា​បច្ច័យ​នៃ​នីវរណធម៌​ផង នៃ​នោ​នីវរណធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​ខន្ធ១ ជា​នោ​នី​វរ​ណៈ​ផង កា​មច្ឆ​ន្ទ​នី​វរ​ណៈ​ផង ជា​ច្ច័​យនៃ​ខន្ធ៣ផង នៃ​ថីនមិទ្ធ​នី​វរ​ណៈ​ផង នៃ​ឧទ្ធច្ច​នី​វរ​ណៈ​ផង នៃ​អវិជ្ជា​នី​វរ​ណៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 637830618218571098
ទៅកាន់ទំព័រ៖