ព្រះត្រៃបិដក ភាគ ១០១
នោនីវរណធម៌ ជាបច្ច័យនៃនីវរណធម៌ផង នៃនោនីវរណធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ នីវរណធម៌ក្តី នោនីវរណធម៌ក្តី ជាបច្ច័យនៃនីវរណធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ នីវរណធម៌ក្តី នោនីវរណធម៌ក្តី ជាបច្ច័យនៃនោនីវរណធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។ នីវរណធម៌ក្តី នោនីវរណធម៌ក្តី ជាបច្ច័យនៃនីវរណធម៌ផង នៃនោនីវរណធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[១៩០] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៩ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។
[១៩១] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ។
ID: 637830618946383225
ទៅកាន់ទំព័រ៖