ព្រះត្រៃបិដក ភាគ ១០១
និងបច្ឆាជាត។ សេចក្តីបំប្រួញ។ សញ្ញោជនធម៌ ជាបច្ច័យនៃសញ្ញោជនធម៌ផង នៃនោសញ្ញោជនធម៌ផង ដោយអត្ថិប្បច្ច័យ គឺដូចគ្នានឹងបដិច្ចវារៈដែរ។ នោសញ្ញោជនធម៌ ជាបច្ច័យនៃនោសញ្ញោជនធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សេចក្តីបំប្រួញ។ នោសញ្ញោជនធម៌ ជាបច្ច័យនៃសញ្ញោជនធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺពួកនោសញ្ញោជនក្ខន្ធ ជាបច្ច័យនៃពួកសម្បយុត្តកសញ្ញោជនៈ ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺ (បុគ្គល) នូវចក្ខុ …ត្រេកអរ រីករាយ នឹងវត្ថុ រាគៈ ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង ទោមនស្សកើតឡើង វត្ថុជាបច្ច័យនៃពួកសញ្ញោជនៈ ដោយអត្ថិប្បច្ច័យ។ នោសញ្ញោជនធម៌ ជាបច្ច័យនៃសញ្ញោជនធម៌ផង នៃនោសញ្ញោជនធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺពួកនោសញ្ញោជនៈ …សេចក្តីបំប្រួញ ដូចគ្នានឹងអាសវៈដែរ។ សញ្ញោជនធម៌ក្តី នោសញ្ញោជនធម៌ក្តី ជាបច្ច័យនៃសញ្ញោជនធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ ដូចគ្នានឹងអាសវៈដែរ។ សញ្ញោជនធម៌ក្តី
ID: 637830562623325965
ទៅកាន់ទំព័រ៖