ព្រះត្រៃបិដក ភាគ ១០១
[១៩៨] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ …ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
[១៩៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ។បេ។ …ក្នុងមគ្គប្បច្ច័យ មានវារៈ១។បេ។ …ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ឯសហជាតវារៈ បណ្ឌិតត្រូវធ្វើឲ្យជាវារៈ១ចុះ។
បច្ចយវារៈ
[២០០] នីវរណសម្បយុត្តធម៌ ពឹងផ្អែកនឹងនីវរណសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣។ នីវរណវិប្បយុត្តធម៌ ពឹងផ្អែកនឹងនីវរណវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង ពឹងផ្អែកនឹងខន្ធ១ ជានីវរណវិប្បយុត្ត នឹងខន្ធ២ …បដិសន្ធិ ពួកនីវរណវិប្បយុត្តក្ខន្ធ ពឹងផ្អែកនឹងមហាភូត១ នឹងវត្ថុ។ នីវរណសម្បយុត្តធម៌ ពឹងផ្អែកនឹងនីវរណវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637830620152769926
ទៅកាន់ទំព័រ៖