ព្រះត្រៃបិដក ភាគ ១០១

ពួក​នីវរណ​សម្បយុត្ត​ក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ។ នីវរណ​សម្បយុត្ត​ធម៌​ក្តី នីវរណ​វិប្បយុត្ត​ធម៌​ក្តី ពឹងផ្អែក​នឹង​នីវរណ​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​នីវរណ​សម្បយុត្ត​ក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត។ នីវរណ​សម្បយុត្ត​ធម៌ ពឹងផ្អែក​នឹង​នីវរណ​សម្បយុត្ត​ធម៌​ផង នឹង​នីវរណ​វិប្បយុត្ត​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ជា​នីវរណ​សម្បយុត្ត​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២…។ នីវរណ​វិប្បយុត្ត​ធម៌ ពឹងផ្អែក​នឹង​នីវរណ​សម្បយុត្ត​ធម៌​ផង នឹង​នីវរណ​វិប្បយុត្ត​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​នីវរណ​សម្បយុត្ត​ក្ខន្ធ​ផង នឹង​ពួក​មហាភូត​ផង។ នីវរណ​សម្បយុត្ត​ធម៌​ក្តី នីវរណ​វិប្បយុត្ត​ធម៌​ក្តី ពឹងផ្អែក​នឹង​នីវរណ​សម្បយុត្ត​ធម៌​ផង នឹង​នីវរណ​វិប្បយុត្ត​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ជា​នីវរណ​សម្បយុត្ត​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ …ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​នីវរណ​សម្បយុត្ត​ក្ខន្ធ​ផង នឹង​ពួក​មហាភូត​ផង។ សេចក្តី​បំប្រួញ។
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 637830620339945977
ទៅកាន់ទំព័រ៖