ព្រះត្រៃបិដក ភាគ ១០១

ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ នីវរណ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​វិប្បយុត្ត​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​នីវរណ​វិប្បយុត្ត​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺជា​បដិសន្ធិ។
 [២០៩] នីវរណ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​សម្បយុត្ត​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ត្រេកអរ រីករាយ ចំពោះ​រាគៈ រាគៈ ទិដ្ឋិ វិចិកិច្ឆា ឧទ្ធច្ចៈ ទោមនស្ស កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ហេតុ​នោះ ត្រេកអរ រីករាយ ចំពោះ​ទិដ្ឋិ រាគៈ ទិដ្ឋិ វិចិកិច្ឆា ឧទ្ធច្ចៈ ទោមនស្ស​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ហេតុ​នោះ វិចិកិច្ឆា ទិដ្ឋិ ឧទ្ធច្ចៈ ទោមនស្ស​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​វិចិកិច្ឆា ឧទ្ធច្ចៈ​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ឧទ្ធច្ចៈ ទិដ្ឋិ …វិចិកិច្ឆា កើតឡើង ទោមនស្ស​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ទោមនស្ស ទិដ្ឋិ …វិចិកិច្ឆា …ឧទ្ធច្ចៈ កើតឡើង។ នីវរណ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​វិប្បយុត្ត​ធម៌
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 637830621428721569
ទៅកាន់ទំព័រ៖