ព្រះត្រៃបិដក ភាគ ១០១

ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ពួក​កិលេស ជា​នីវរណ​សម្បយុត្ត ដែល​ខ្លួន​លះបង់​ហើយ ពិចារណា​នូវ​ពួក​កិលេស ដែល​ខ្លួន​សង្កត់សង្កិន​ហើយ ដឹង​នូវ​ពួក​កិលេស ដែល​ខ្លួន​សន្សំ​ហើយ ក្នុង​កាលមុន ឃើញ​នូវ​ពួក​នីវរណ​សម្បយុត្ត​ក្ខន្ធ ថា​មិន​ទៀង ជា​ទុក្ខ ជា​អនត្តា ដឹង​នូវ​ចិត្ត​នៃ​បុគ្គល​អ្នក​ប្រកបដោយ​នីវរណ​សម្បយុត្ត​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ពួក​នីវរណ​សម្បយុត្ត​ក្ខន្ធ ជា​បច្ច័យ​នៃ​ការពិចារណា​នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ នីវរណ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​វិប្បយុត្ត​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ទាន …នូវ​សីល …នូវ​ឧបោសថកម្ម …ពិចារណា​នូវ​ហេតុ​នោះ (នូវ​ពួក​អំពើ) ដែល​ខ្លួន​សន្សំ​ហើយ ក្នុង​កាលមុន …ចេញ​អំពី​ឈាន នូវ​ឈាន …​ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ នូវ​មគ្គ …ពិចារណា​នូវ​ផល នូវ​ព្រះនិព្វាន … ព្រះនិព្វាន ជា​បច្ច័យ​នៃ​កិរិយា​ពិចារណា នូវ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ នូវ​ចក្ខុ …ឃើញច្បាស់​នូវ​វត្ថុ នូវ​ពួក​នីវរណ​វិ​ប្ប​យុត្ត​ក្ខន្ធ ថា​មិន​ទៀង ជា​ទុក្ខ
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 637830621648552835
ទៅកាន់ទំព័រ៖