ព្រះត្រៃបិដក ភាគ ១០១
ជាអនត្តា ឃើញនូវរូបដោយទិព្វចក្ខុ ដរាបអំពីអាវជ្ជនៈ។ នីវរណវិប្បយុត្តធម៌ ជាបច្ច័យនៃនីវរណសម្បយុត្តធម៌ ដោយអារម្មណប្បច្ច័យ គឺនូវទាន …នូវសីល …នូវឧបោសថកម្ម …ក្នុងកាលមុន …អំពីឈាន …នូវចក្ខុ …នូវវត្ថុ …បុគ្គលត្រេកអរ រីករាយ ចំពោះពួកនីវរណវិប្បយុត្តក្ខន្ធ រាគៈ ទិដ្ឋិ វិចិកិច្ឆា ឧទ្ធច្ចៈ ទោមនស្សកើតឡើង ព្រោះប្រារព្ធនូវហេតុនោះ។
[២១០] នីវរណសម្បយុត្តធម៌ ជាបច្ច័យនៃនីវរណសម្បយុត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលត្រេកអរ រីករាយ ព្រោះធ្វើនូវរាគៈ ឲ្យជាទីគោរព រាគៈ ទិដ្ឋិកើតឡើង ព្រោះធ្វើនូវរាគៈនោះ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺនីវរណសម្បយុត្តាធិបតិ ជាបច្ច័យនៃពួកនីវរណសម្បយុត្តក្ខន្ធ ដោយអធិបតិប្បច្ច័យ។ នីវរណសម្បយុត្តធម៌ ជាបច្ច័យនៃនីវរណវិប្បយុត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺនីវរណសម្បយុត្តាធិបតិ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។ មូល បណ្ឌិតគប្បីសួរផងចុះ នីវរណសម្បយុត្តាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង
ID: 637830622111552286
ទៅកាន់ទំព័រ៖