ព្រះត្រៃបិដក ភាគ ១០១

នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ នី​វណ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​វិប្បយុត្ត​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល នូវ​ទាន …នូវ​សីល …នូវ​ឧបោសថកម្ម …ធ្វើ​នូវ​ហេតុ​នោះ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា (នូវ​ពួក​អំពើ) ដែល​ខ្លួន​សន្សំ​ហើយ ក្នុង​កាលមុន …ចេញ​អំពី​ឈាន នូវ​ឈាន …​ពួក​ព្រះ​អរិយៈ​ចេញ​អំពី​មគ្គ ធ្វើ​នូវ​មគ្គ​ឲ្យ​ជាទី​គោរព …នូវ​ផល …នូវ​ព្រះនិព្វាន …ព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ឯសហជាតា​ធិប​តិ គឺ​នីវរណ​វិ​ប្ប​យុត្តា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ នីវរណ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​សម្បយុត្ត​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​នូវ​ទាន​…។បេ។ ក្នុង​កាលមុន …នូវ​ឈាន …នូវ​ចក្ខុ …នូវ​វត្ថុ …ធ្វើ​នូវ​ពួក​នីវរណ​វិ​ប្ប​យុត្ត​ក្ខន្ធ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ទិដ្ឋិ​កើតឡើង ព្រោះ​ធ្វើ​នូវ​ហេតុ​នោះ ឲ្យ​ជាទី​គោរព។
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 637830622310418216
ទៅកាន់ទំព័រ៖