ព្រះត្រៃបិដក ភាគ ១០១
[២១១] នីវរណសម្បយុត្តធម៌ ជាបច្ច័យនៃនីវរណសម្បយុត្តធម៌ ដោយអនន្តរប្បច្ច័យ គឺពួកនីវរណសម្បយុត្តក្ខន្ធមុនៗ ជាបច្ច័យនៃពួកនីវរណសម្បយុត្តក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកនីវរណសម្បយុត្តក្ខន្ធ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ (ខន្ធ៣) មុនៗ មិនមានក្នុងទីនេះទេ។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកនីវរណវិប្បយុត្តក្ខន្ធមុនៗ ជាបច្ច័យនៃពួកនីវរណវិប្បយុត្តក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ គឺអនុលោមញ្ញាណ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ នីវរណវិប្បយុត្តធម៌ ជាបច្ច័យនៃនីវរណសម្បយុត្តធម៌ ដោយអនន្តរប្បច្ច័យ គឺអាវជ្ជនៈ ជាបច្ច័យនៃពួកនីវរណសម្បយុត្តក្ខន្ធ ដោយអនន្តរប្បច្ច័យ។ នីវរណសម្បយុត្តធម៌ ជាបច្ច័យនៃនីវរណសម្បយុត្តធម៌ ដោយសមនន្តរប្បច្ច័យ។ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ។
ID: 637830622493981421
ទៅកាន់ទំព័រ៖