ព្រះត្រៃបិដក ភាគ ១០១
នីវរណវិប្បយុត្តធម៌ ជាបច្ច័យនៃនីវរណវិប្បយុត្តធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យនូវទាន នូវសីល…។បេ។ ញុំាងមគ្គ …ញុំាងអភិញ្ញា …ញុំាងសមាបត្តិឲ្យកើតឡើង នូវសីល…។បេ។ នូវបញ្ញា…។បេ។ បុគ្គលអាស្រ័យនូវសេនាសនៈ ហើយឲ្យនូវទាន។បេ។ ញុំាងសមាបត្តិឲ្យកើតឡើង សទ្ធា។បេ។ សេនាសនៈ (ជាបច្ច័យ) នៃសទ្ធា។បេ។ ជាបច្ច័យនៃបញ្ញា មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ នីវរណវិប្បយុត្តធម៌ ជាបច្ច័យនៃនីវរណសម្បយុត្តធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយដំឡើងនូវមានះ ប្រកាន់នូវទិដ្ឋិ នូវសីល…។បេ។ នូវបញ្ញា …កាយិកៈ…។បេ។ អាស្រ័យនូវសេនាសនៈ ហើយសម្លាប់នូវសត្វ។បេ។ បំបែកនូវសង្ឃ សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃរាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ និងសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
ID: 637830622898940835
ទៅកាន់ទំព័រ៖