ព្រះត្រៃបិដក ភាគ ១០១
[២១៣] នីវរណវិប្បយុត្តធម៌ ជាបច្ច័យនៃនីវរណវិប្បយុត្តធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ …ឃើញច្បាស់នូវវត្ថុ ថាមិនទៀង ជាទុក្ខ ជាអនត្តា ឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកនីវរណវិប្បយុត្តក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ នីវរណវិប្បយុត្តធម៌ ជាបច្ច័យនៃនីវរណសម្បយុត្តធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ …ត្រេកអរ រីករាយ ចំពោះវត្ថុ រាគៈ ទោសៈ មោហៈ (កើតឡើង) ព្រោះប្រារព្ធនូវហេតុនោះ។ ឯវត្ថុបុរេជាត គឺវត្ថុជាបច្ច័យនៃពួកនីវរណសម្បយុត្តក្ខន្ធ ដោយបុរេជាតប្បច្ច័យ។
[២១៤] នីវរណសម្បយុត្តធម៌ ជាបច្ច័យនៃនីវរណវិប្បយុត្តធម៌ ដោយបច្ឆាជាតប្បច្ច័យ គឺមានវារៈ២។ ជាបច្ច័យ ដោយអាសេវនប្បច្ច័យ គឺមានវារៈ២។
ID: 637830623132677691
ទៅកាន់ទំព័រ៖