ព្រះត្រៃបិដក ភាគ ១០១

 [២១៥] នីវរណ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​សម្បយុត្ត​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​នីវរណ​សម្បយុត្ត​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ មូល​ទាំងឡាយ បណ្ឌិត​គប្បី​ធ្វើ​ផង​ចុះ។ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​នីវរណ​សម្បយុត្ត​ចេតនា ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​នីវរណ​សម្បយុត្ត​ចេតនា ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ នីវរណ​សម្បយុត្ត​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​ក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ នីវរណ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​វិប្បយុត្ត​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សេចក្តី​បំប្រួញ។ ជា​បច្ច័យ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​មាន​វារៈ១។
 [២១៦] នីវរណ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​សម្បយុត្ត​ធម៌ ដោយ​អាហារ​ប្ប​ច្ច័​យ។ ជា​បច្ច័យ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឈាន​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ គឺ​មាន​វារៈ២។
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 637830623388917035
ទៅកាន់ទំព័រ៖