ព្រះត្រៃបិដក ភាគ ១០១

 [២១៧] នីវរណ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​វិប្បយុត្ត​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។ នីវរណ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​វិប្បយុត្ត​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។ នីវរណ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​សម្បយុត្ត​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​នីវរណ​សម្បយុត្ត​ក្ខន្ធ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [២១៨] នីវរណ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​សម្បយុត្ត​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​ខន្ធ១ ជា​នីវរណ​សម្បយុត្ត ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ នីវរណ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​វិប្បយុត្ត​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​នីវរណ​សម្បយុត្ត​ក្ខន្ធ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​នីវរណ​សម្បយុត្ត​ក្ខន្ធ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ នីវរណ​សម្បយុត្ត​ធម៌
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 637830623619706978
ទៅកាន់ទំព័រ៖