ព្រះត្រៃបិដក ភាគ ១០១

ជា​បច្ច័យ​នៃ​នីវរណ​សម្បយុត្ត​ធម៌​ផង នៃ​នីវរណ​វិប្បយុត្ត​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​ខន្ធ១ ជា​នីវរណ​សម្បយុត្ត ជា​បច្ច័យ​នៃ​ខន្ធ៣ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២ ជា​បច្ច័យ​នៃ​ខន្ធ២ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ នីវរណ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​វិប្បយុត្ត​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សេចក្តី​បំប្រួញ។ នីវរណ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​នីវរណ​សម្បយុត្ត​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​បុគ្គល នូវ​ចក្ខុ …ត្រេកអរ រីករាយ ចំពោះ​វត្ថុ រាគៈ ទិដ្ឋិ វិចិកិច្ឆា ឧទ្ធច្ចៈ និង​ទោមនស្ស​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ហេតុ​នោះ វត្ថុ ជា​បច្ច័យ​នៃ​ពួក​នីវរណ​សម្បយុត្ត​ក្ខន្ធ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ នីវរណ​សម្បយុត្ត​ធម៌​ក្តី នីវរណ​វិប្បយុត្ត​ធម៌​ក្តី ជា​បច្ច័យ​នៃ​នីវរណ​សម្បយុត្ត​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​ខន្ធ១ ជា​នីវរណ​សម្បយុត្ត​ផង វត្ថុ​ផង ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២ផង វត្ថុ​ផង ជា​បច្ច័យ​នៃ​ខន្ធ២ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ នីវរណ​សម្បយុត្ត​ធម៌​ក្តី នីវរណ​វិប្បយុត្ត​ធម៌​ក្តី
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 637830623825228099
ទៅកាន់ទំព័រ៖