ព្រះត្រៃបិដក ភាគ ១០១

អវិជ្ជា​សញ្ញោជនៈ​ក្តី អាស្រ័យ​នូវ​មាន​សញ្ញោជនៈ អវិជ្ជា​សញ្ញោជនៈ អាស្រ័យ​ភវ​រាគ​សញ្ញោជនៈ អវិជ្ជា​សញ្ញោជនៈ អាស្រ័យ​នូវ​វិចិកិច្ឆា​សញ្ញោជនៈ។ នោ​សញ្ញោជន​ធម៌ (ធម៌​មិនមែន​ជា​សញ្ញោជនៈ) អាស្រ័យ​នូវ​សញ្ញោជន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ពួក​សញ្ញោជនៈ។ សញ្ញោជន​ធម៌​ក្តី នោ​សញ្ញោជន​ធម៌​ក្តី អាស្រ័យ​នូវ​សញ្ញោជន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ទិដ្ឋិ​សញ្ញោជនៈ​ក្តី អវិជ្ជា​សញ្ញោជនៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​កាមរាគ​សញ្ញោជនៈ បណ្ឌិត​គប្បី​ចង​ជា​ចក្កៈ​ចុះ។ នោ​សញ្ញោជន​ធម៌ អា​ស្រ័យ​នូវ​នោ​សញ្ញោជន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ជា​នោ​សញ្ញោជនៈ នូវ​ខន្ធ២… វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ នូវ​មហាភូត១… ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ សញ្ញោជន​ធម៌ អា​ស្រ័យ​នូវ​នោ​សញ្ញោជន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សញ្ញោជនៈ អាស្រ័យ​នូវ​ពួក​នោ​សញ្ញោ​ជនក្ខន្ធ។
ថយ | ទំព័រទី ២ | បន្ទាប់
ID: 637830559204992943
ទៅកាន់ទំព័រ៖