ព្រះត្រៃបិដក ភាគ ១០១

 [២២២] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​ហេតុ​ប្ប​ច្ច័​យ …ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៤។
 [២២៣] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​នហេតុ​ប្ប​ច្ច័​យ …ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ការរាប់​ជា​អនុលោម បណ្ឌិត​គប្បី​ធ្វើ​ចុះ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧។

ចប់ នីវរណ​សម្បយុត្ត​ទុ​កៈ។


នីវរណ​នី​វរ​ណិយ​ទុ​កៈ
បដិ​ច្ច​វារៈ


 [២២៤] ធម៌​ជា​នី​វរ​ណៈ និង​ជា​នី​វរ​ណិយៈ អាស្រ័យ​នូវ​ធម៌​ជា​នី​វរ​ណៈ និង​ជា​នី​វរ​ណិយៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ថីនមិទ្ធ​នី​វរ​ណៈ ឧទ្ធច្ច​នី​វរ​ណៈ និង​អវិជ្ជា​នី​វរ​ណៈ អាស្រ័យ​នូវ​កា​មច្ឆ​ន្ទ​នី​វរ​ណៈ។ ការរាប់​ទាំងអស់ បណ្ឌិត​គប្បី​ចែក​យ៉ាងនេះ​ចុះ។ ប្រហែលគ្នា​នឹង​នីវរណ​ទុ​កៈ​ដែរ ឥតមាន​ការ​ធ្វើឲ្យ​ផ្សេងគ្នា​ឡើយ។
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 637830624775168484
ទៅកាន់ទំព័រ៖