ព្រះត្រៃបិដក ភាគ ១០១
បញ្ហាវារៈ
[២២៥] ធម៌ជានីវរណៈ និងជានីវរណិយៈ ជាបច្ច័យនៃធម៌ជានីវរណៈ និងជានីវរណិយៈ ដោយហេតុប្បច្ច័យ គឺពួកហេតុជានីវរណៈ និងជានីវរណិយៈ ជាបច្ច័យនៃពួកសម្បយុត្តកនីវរណៈ ដោយហេតុប្បច្ច័យ។ ធម៌ជានីវរណៈ និងជានីវរណិយៈ ជាបច្ច័យនៃធម៌ជានីវរណិយៈ និងជានោនីវរណៈ ដោយហេតុប្បច្ច័យ គឺពួកហេតុជានីវរណៈ និងជានីវរណិយៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ ធម៌ជានីវរណៈ និងជានីវរណិយៈ ជាបច្ច័យនៃធម៌ជានីវរណៈ និងជានីវរណិយៈផង នៃធម៌ជានីវរណិយៈ និងជានោនីវរណៈផង ដោយហេតុប្បច្ច័យ គឺពួកហេតុជានីវរណៈ និងជានីវរណិយៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកនីវរណៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ ធម៌ជានីវរណិយៈ និងជានោនីវរណៈ ជាបច្ច័យនៃធម៌ជានីវរណិយៈ និងជានោនីវរណៈ ដោយហេតុប្បច្ច័យ គឺពួកហេតុជានីវរណិយៈ និងជានោនីវរណៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ មានបដិសន្ធិ។
ID: 637830624990798798
ទៅកាន់ទំព័រ៖