ព្រះត្រៃបិដក ភាគ ១០១

ដោយ​ទិព្វចក្ខុ …ការ​នឹករំពឹង (មាន) ត្រឹមណា បណ្ឌិត​ត្រូវ​ធ្វើ​ត្រឹមណោះ។ ធម៌​ជា​នី​វរ​ណិយៈ និង​ជា​នោ​នី​វរ​ណៈ ជា​បច្ច័យ​នៃ​ធម៌​ជា​នី​វរ​ណៈ និង​ជា​នី​វរ​ណិយៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ទាន …នូវ​សីល …នូវ​ឧបោសថកម្ម … (នូវ​ពួក​អំពើ) ដែល​ខ្លួន​សន្សំ​ហើយ ក្នុង​កាលមុន …អំពី​ឈាន …នូវ​ចក្ខុ …នូវ​វត្ថុ …បុគ្គល​ត្រេកអរ រីករាយ ចំពោះ​ពួក​ខន្ធ​ជា​នី​វរ​ណិយៈ និង​ជា​នោ​នី​វរ​ណៈ រាគៈ ទិដ្ឋិ វិចិកិច្ឆា ឧទ្ធច្ចៈ និង​ទោមនស្ស កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ហេតុ​នោះ។ ធម៌​ជា​នី​វរ​ណិយៈ និង​ជា​នោ​នី​វរ​ណិយៈ ជា​បច្ច័យ​នៃ​ធម៌​ជា​នី​វរ​ណៈ និង​ជា​នី​វរ​ណិ​យៈ​ផង នៃ​ធម៌​ជា​នី​វរ​ណិយៈ និង​ជា​នោ​នី​វរ​ណៈ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ទាន …នូវ​សីល …នូវ​ឧបោសថកម្ម … (នូវ​ពួក​អំពើ) ដែល​ខ្លួន​សន្សំ​ហើយ ក្នុង​កាលមុន …អំពី​ឈាន …នូវ​ចក្ខុ …នូវ​វត្ថុ …បុគ្គល​ត្រេកអរ រីករាយ ចំពោះ​ពួក​ខន្ធ​ជា​នី​វរ​ណិយៈ និង​ជា​នោ​នី​វរ​ណៈ ពួក​នី​វរ​ណៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ហេតុ​នោះ។ បណ្ឌិត​គប្បី​ធ្វើ​នូវ​វារៈ​ទាំង៣ដទៃ​យ៉ាងនេះ​ចុះ។ អធិបតិ​ប្ប​ច្ច័​យប្រហែលគ្នា​នឹង​អារម្មណ​ប្ប​ច្ច័​យដែរ។ សូម្បី​បុរេ​ជាត​ប្ប​ច្ច័​យ ក៏​ប្រហែលគ្នា​នឹង​អារម្មណ​ប្ប​ច្ច័​យដែរ។ បណ្ឌិត​មិន​ត្រូវ​ធ្វើ​នូវ​លោ​កុត្ត​រៈ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យឡើយ។
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 637830625368666984
ទៅកាន់ទំព័រ៖