ព្រះត្រៃបិដក ភាគ ១០១
ជានីវរណសម្បយុត្ត និងជានោនីវរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជានីវរណសម្បយុត្ត និងជានោនីវរណៈ នូវខន្ធ២…។ ធម៌ជានីវរណៈ និងជានីវរណសម្បយុត្ត អាស្រ័យនូវធម៌ជានីវរណៈសម្បយុត្ត និងជានោនីវរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកនីវរណៈ អាស្រ័យនូវពួកខន្ធជានីវរណសម្បយុត្ត និងជានោនីវរណៈ។ ធម៌ជានីវរណៈ និងជានីវរណសម្បយុត្តក្តី ជានីវរណសម្បយុត្ត និងជានោនីវរណៈក្តី អាស្រ័យនូវធម៌ជានីវរណសម្បយុត្ត និងជានោនីវរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ផង ពួកនីវរណៈផង អាស្រ័យនូវខន្ធ១ ជានីវរណសម្បយុត្ត និងជានោនីវរណៈ នូវខន្ធ២…។ ធម៌ជានីវរណៈ និងជានីវរណសម្បយុត្ត អាស្រ័យនូវធម៌ជានីវរណៈ និងជានីវរណសម្បយុត្តផង ជានីវរណសម្បយុត្ត និងជានោនីវរណៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺថីនមិទ្ធនីវរណៈ ឧទ្ធច្ចនីវរណៈ អវិជ្ជានីវរណៈ អាស្រ័យនូវកាមច្ឆន្ទនីវរណៈផង នូវពួកសម្បយុត្តកក្ខន្ធផង បណ្ឌិត (គប្បីធ្វើ) ឲ្យជាចក្កៈផងចុះ។ ធម៌ជានីវរណសម្បយុត្ត និងជានោនីវរណៈ អាស្រ័យនូវធម៌ជានីវរណៈ និងជានីវរណសម្បយុត្តផង ជានីវរណសម្បយុត្ត និងជានោនីវរណៈផង ទើបកើតឡើង
ID: 637830625877757572
ទៅកាន់ទំព័រ៖