ព្រះត្រៃបិដក ភាគ ១០១
ព្រោះនហេតុប្បច្ច័យ គឺអវិជ្ជានីវរណៈ អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ។ ធម៌ជានីវរណៈ និងជានីវរណសម្បយុត្ត អាស្រ័យនូវធម៌ជានីវរណៈ និងជានីវរណសម្បយុត្តផង ជានីវរណសម្បយុត្ត និងជានោនីវរណៈផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺអវិជ្ជានីវរណៈ អាស្រ័យនូវវិចិកិច្ឆានីវរណៈផង នូវពួកសម្បយុត្តកក្ខន្ធផង អវិជ្ជានីវរណៈ អាស្រ័យនូវឧទ្ធច្ចនីវរណៈផង នូវពួកសម្បយុត្តកក្ខន្ធផង។ សេចក្តីបំប្រួញ។ [២៣០] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
[២៣១] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ …ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
[២៣២] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ …ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
ID: 637830626411533839
ទៅកាន់ទំព័រ៖