ព្រះត្រៃបិដក ភាគ ១០១
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈយ៉ាងនេះដែរ មិនមានការធ្វើឲ្យផ្សេងគ្នាទេ។
បញ្ហាវារៈ
[២៣៣] ធម៌ជានីវរណៈ និងជានីវរណសម្បយុត្ត ជាបច្ច័យនៃធម៌ជានីវរណៈ និងជានីវរណសម្បយុត្ត ដោយហេតុប្បច្ច័យ គឺពួកហេតុជានីវរណៈ និងជានីវរណសម្បយុត្ត ជាបច្ច័យនៃពួកសម្បយុត្តកនីវរណៈ ដោយហេតុប្បច្ច័យ។ ធម៌ជានីវរណៈ និងជានីវរណសម្បយុត្ត ជាបច្ច័យនៃធម៌ជានីវរណសម្បយុត្ត និងជានោនីវរណៈ ដោយហេតុប្បច្ច័យ គឺពួកហេតុជានីវរណៈ និងជានីវរណសម្បយុត្ត ជាបច្ច័យនៃពួកនីវរណសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ ធម៌ជានីវរណៈ និងជានីវរណសម្បយុត្ត ជាបច្ច័យនៃធម៌ ជានីវរណៈ និងជានីវរណសម្បយុត្តផង ជានីវរណសម្បយុត្ត និងជានោនីវរណៈផង ដោយហេតុប្បច្ច័យ គឺពួកហេតុជានីវរណៈ និងជានីវរណសម្បយុត្ត ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកនីវរណៈផង ដោយហេតុប្បច្ច័យ។
ID: 637830626637397863
ទៅកាន់ទំព័រ៖