ព្រះត្រៃបិដក ភាគ ១០១
[២៣៤] ធម៌ជានីវរណៈ និងជានីវរណសម្បយុត្ត ជាបច្ច័យនៃធម៌ជានីវរណៈ និងជានីវរណសម្បយុត្ត ដោយអារម្មណប្បច្ច័យ គឺពួកនីវរណៈ កើតឡើង ព្រោះប្រារព្ធនូវពួកនីវរណៈ។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកខន្ធជានីវរណសម្បយុត្ត និងជានោនីវរណៈ កើតឡើង ព្រោះប្រារព្ធនូវពួកនីវរណៈ។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកនីវរណៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវពួកនីវរណៈ។ ធម៌ជានីវរណសម្បយុត្ត និងជានោនីវរណៈ ជាបច្ច័យនៃធម៌ ជានីវរណសម្បយុត្ត និងជានោនីវរណៈ ដោយអារម្មណប្បច្ច័យ គឺពួកខន្ធជានីវរណសម្បយុត្ត និងជានោនីវរណៈ កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធជានីវរណសម្បយុត្ត និងជានោនីវរណៈ។ មូលទាំងឡាយ បណ្ឌិតគប្បីសួរផងចុះ។ ពួកនីវរណៈ កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធជានីវរណសម្បយុត្ត និងជានោនីវរណៈ។ ពួកនីវរណក្តី ពួកសម្បយុត្តកក្ខន្ធ កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធជានីវរណសម្បយុត្ត និងជានោនីវរណៈ។ ធម៌ជានីវរណៈ និងជានីវរណសម្បយុត្តក្តី ជានីវរណសម្បយុត្ត និងជានោនីវរណៈក្តី ជាបច្ច័យនៃធម៌ជានីវរណៈ និងជានីវរណសម្បយុត្ត ដោយអារម្មណប្បច្ច័យ គឺមានវារៈ៣។
ID: 637830626825896185
ទៅកាន់ទំព័រ៖