ព្រះត្រៃបិដក ភាគ ១០១

 [២៣៥] ធម៌​ជា​នី​វរ​ណៈ និង​ជា​នីវរណ​សម្បយុត្ត ជា​បច្ច័យ​នៃ​ធម៌​ជា​នី​វរ​ណៈ និង​ជា​នីវរណ​សម្បយុត្ត ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ។ វារៈ​ទាំង៣ បាន​ដល់​គរុ​កា​រម្ម​ណ៍​ហ្នឹងឯង។ ធម៌​ជា​នីវរណ​សម្បយុត្ត និង​ជា​នោ​នី​វរ​ណៈ ជា​បច្ច័យ​នៃ​ធម៌ ជា​នីវរណ​សម្បយុត្ត និង​ជា​នោ​នី​វរ​ណៈ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ខន្ធ​ជា​នីវរណ​សម្បយុត្ត និង​ជា​នោ​នី​វរ​ណៈ កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​ខន្ធ​ជា​នីវរណ​សម្បយុត្ត និង​ជា​នោ​នី​វរ​ណៈ ឲ្យ​ជាទី​គោរព។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ ជា​នីវរណ​សម្បយុត្ត និង​ជា​នោ​នី​វរ​ណៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អធិបតិ​ប្ប​ច្ច័​យ។ មូល​ទាំងឡាយ បណ្ឌិត​គប្បី​សួរ​ផង​ចុះ។ ពួក​នី​វរ​ណៈ កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​ខន្ធ​ជា​នីវរណ​សម្បយុត្ត និង​ជា​នោ​នី​វរ​ណៈ ឲ្យ​ជាទី​គោរព សហជាតា​ធិប​តិ គឺ​អធិបតិ ជា​នីវរណ​សម្បយុត្ត និង​ជា​នោ​នី​វរ​ណៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កនី​វរ​ណៈ ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ពួក​នី​វរ​ណៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​ខន្ធ​ជា​នីវរណ​សម្បយុត្ត និង​ជា​នោ​នី​វរ​ណៈ ឲ្យ​ជាទី​គោរព សហជាតា​ធិប​តិ គឺ​អធិបតិ ជា​នីវរណ​សម្បយុត្ត និង​ជា​នោ​នី​វរ​ណៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​នី​វរ​ណៈ​ផង
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 637830627041411320
ទៅកាន់ទំព័រ៖