ព្រះត្រៃបិដក ភាគ ១០១

ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ធម៌​ជា​នី​វរ​ណៈ និង​ជា​នីវរណ​សម្បយុត្ត​ក្តី ជា​នីវរណ​សម្បយុត្ត និង​ជា​នោ​នី​វរ​ណៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ជា​នី​វរ​ណៈ និង​ជា​នីវរណ​សម្បយុត្ត ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ។ គឺ​មាន​វារៈ៣។
 [២៣៦] ជា​បច្ច័យ ដោយ​អនន្តរ​ប្ប​ច្ច័​យ អា​វជ្ជ​នៈ​ក្តី វុ​ដ្ឋានៈ​ក្តី មិន​មាន​ទេ (ពួក​ខន្ធ) មុនៗ បណ្ឌិត​គប្បី​ធ្វើ​ក្នុង​បច្ច័យ​ទាំងអស់​ចុះ។ ជា​បច្ច័យ ដោយ​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩។ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩។ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩។ ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩។ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ដូចគ្នានឹង​អារម្មណ​ប្ប​ច្ច័​យដែរ វិភង្គ មិន​មាន​ទេ។ ជា​បច្ច័យ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [២៣៧] ធម៌​ជា​នីវរណ​សម្បយុត្ត និង​ជា​នោ​នី​វរ​ណៈ ជា​បច្ច័យ​នៃ​ធម៌​ជា​នីវរណ​សម្បយុត្ត និង​ជា​នោ​នី​វរ​ណៈ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ជា​នីវរណ​សម្បយុត្ត និង​ជា​នោ​នី​វរ​ណៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ មូល​ទាំងឡាយ បណ្ឌិត​គប្បី​សួរ​ចុះ។
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 637830627280234253
ទៅកាន់ទំព័រ៖