ព្រះត្រៃបិដក ភាគ ១០១
ចេតនា ជានីវរណសម្បយុត្ត និងជានោនីវរណៈ ជាបច្ច័យនៃពួកសម្បយុត្តកនីវរណៈ ដោយកម្មប្បច្ច័យ។ ចេតនា ជានីវរណសម្បយុត្ត និងជានោនីវរណៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកនីវរណៈផង ដោយកម្មប្បច្ច័យ។
[២៣៨] ធម៌ជានីវរណសម្បយុត្ត និងជានោនីវរណៈ ជាបច្ច័យនៃធម៌ ជានីវរណសម្បយុត្ត និងជានោនីវរណៈ ដោយអាហារប្បច្ច័យ គឺមានវារៈ៣។ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ មានវារៈ៣។ ជាបច្ច័យ ដោយឈានប្បច្ច័យ មានវារៈ៣។ ជាបច្ច័យ ដោយមគ្គប្បច្ច័យ មានវារៈ៣។ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ មានវារៈ៩។ ជាបច្ច័យ ដោយអត្ថិប្បច្ច័យ មានវារៈ៩។ ជាបច្ច័យ ដោយនត្ថិប្បច្ច័យ មានវារៈ៩។ ជាបច្ច័យ ដោយវិគតប្បច្ច័យ មានវារៈ៩។ ជាបច្ច័យ ដោយអវិគតប្បច្ច័យ មានវារៈ៩។
[២៣៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ
ID: 637830627509948913
ទៅកាន់ទំព័រ៖