ព្រះត្រៃបិដក ភាគ ១០១
នីវរណវិប្បយុត្តនីវរណិយទុកៈ
បដិច្ចវារៈ
[២៤៤] ធម៌ជានីវរណវិប្បយុត្ត និងជានីវរណិយៈ អាស្រ័យនូវធម៌ជានីវរណវិប្បយុត្ត និងជានីវរណិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ១ ជានីវរណវិប្បយុត្ត និងជានីវរណិយៈ នូវខន្ធ២ …បដិសន្ធិ។ សេចក្តីបំប្រួញ។ លោកិយទុកៈ ក្នុងចូឡន្តរទុកៈយ៉ាងណា បណ្ឌិតគប្បីធ្វើយ៉ាងនោះដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាឡើយ។
ចប់ នីវរណវិប្បយុត្តនីវរណិយទុកៈ
បរាមាសទុកៈ
បដិច្ចវារៈ
[២៤៥] នោបរាមាសធម៌ អាស្រ័យនូវបរាមាសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវបរាមាសៈ។ នោបរាមាសធម៌ អាស្រ័យនូវនោបរាមាសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ១ មិនមែនជាបរាមាសៈ នូវខន្ធ២ …បដិសន្ធិ ដរាបដល់ពួកអសញ្ញសត្វ ពួកមហាភូត។ បរាមាសធម៌
ID: 637830628162174955
ទៅកាន់ទំព័រ៖