ព្រះត្រៃបិដក ភាគ ១០១

អាស្រ័យ​នូវ​នោប​រា​មាស​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​បរា​មា​សៈ អាស្រ័យ​នូវ​ពួក​នោប​រា​មា​សក្ខន្ធ។ បរាមាស​ធម៌​ក្តី នោប​រា​មាស​ធម៌​ក្តី អាស្រ័យ​នូវ​នោប​រា​មាស​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង បរា​មា​សៈ​ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​ខន្ធ១ មិនមែន​ជា​បរា​មា​សៈ នូវ​ខន្ធ២…។ នោប​រា​មាស​ធម៌ អាស្រ័យ​នូវ​បរាមាស​ធម៌​ផង នូវ​នោប​រា​មាស​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ មិនមែន​ជា​បរា​មា​សៈ​ផង នូវ​បរា​មា​សៈ​ផង នូវ​ខន្ធ២…។
 [២៤៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៥ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
 [២៤៧] នោប​រា​មាស​ធម៌ អាស្រ័យ​នូវ​នោប​រា​មាស​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​ខន្ធ១ ជា​អហេតុកៈ មិនមែន​ជា​បរា​មា​សៈ នូវ​ខន្ធ២ …អហេតុកប្បដិសន្ធិ ដរាបដល់​ពួក​អសញ្ញ​សត្វ មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ។
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637830628384259101
ទៅកាន់ទំព័រ៖