ព្រះត្រៃបិដក ភាគ ១០១

 [២៤៨] នោប​រា​មាស​ធម៌ អាស្រ័យ​នូវ​បរាមាស​ធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​បរា​មា​សៈ។ នោប​រា​មាស​ធម៌ អាស្រ័យ​នូវ​នោប​រា​មាស​ធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ដរាបដល់​ពួក​អសញ្ញ​សត្វ អាស្រ័យ​នូវ​ពួក​ខន្ធ​មិនមែន​ជា​បរា​មា​សៈ។ នោប​រា​មាស​ធម៌ អាស្រ័យ​នូវ​បរាមាស​ធម៌​ផង នូវ​នោប​រា​មាស​ធម៌​ផង ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​បរា​មា​សៈ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង។
 [២៤៩] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអាហារ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឥន្ទ្រិយ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 637830628606799298
ទៅកាន់ទំព័រ៖