ព្រះត្រៃបិដក ភាគ ១០១
[២៥០] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ …ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
[២៥១] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ …ក្នុងអនន្តរប្បច្ច័យ មានវារៈ១ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ឯសហជាតវារៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
បច្ចយវារៈ
[២៥២] នោបរាមាសធម៌ ពឹងផ្អែកនឹងបរាមាសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធផង ចិត្តសមុដ្ឋានរូបផង ពឹងផ្អែកនឹងបរាមាសៈ។ នោបរាមាសធម៌ ពឹងផ្អែកនឹងនោបរាមាសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង ពឹងផ្អែកនឹងខន្ធ១ មិនមែនជាបរាមាសៈ នឹងខន្ធ២ …បដិសន្ធិ ដរាបដល់ពួកមហាភូតខាងក្នុង ពួកនោបរាមាសក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។
ID: 637830628954284152
ទៅកាន់ទំព័រ៖