ព្រះត្រៃបិដក ភាគ ១០១
បរាមាសធម៌ ពឹងផ្អែកនឹងនោបរាមាសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺបរាមាសៈ ពឹងផ្អែកនឹងពួកនោបរាមាសក្ខន្ធ បរាមាសៈ ពឹងផ្អែកនឹងវត្ថុ។ បរាមាសធម៌ក្តី នោបរាមាសធម៌ក្តី ពឹងផ្អែកនឹងនោបរាមាសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ផង បរាមាសៈផង ចិត្តសមុដ្ឋានរូបផង ពឹងផ្អែកនឹងខន្ធ១ មិនមែនជាបរាមាសៈ នឹងខន្ធ២ …បរាមាសៈ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត បរាមាសៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ។ នោបរាមាសធម៌ ពឹងផ្អែកនឹងបរាមាសធម៌ផង នឹងនោបរាមាសធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ មិនមែនជាបរាមាសៈផង នឹងបរាមាសៈផង នឹងខន្ធ២ …ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងបរាមាសៈផង នឹងពួកសម្បយុត្តកក្ខន្ធផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងបរាមាសៈផង នឹងពួកមហាភូតផង ពួកខន្ធមិនមែនជាបរាមាសៈ ពឹងផ្អែកនឹងបរាមាសៈផង និងវត្ថុផង។ សេចក្តីបំប្រួញ។
[២៥៣] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
ID: 637830629176195480
ទៅកាន់ទំព័រ៖