ព្រះត្រៃបិដក ភាគ ១០១
[២៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ …ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៤។ សេចក្តីបំប្រួញ។ …ក្នុងនមគ្គប្បច្ច័យ មានវារៈ៤ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោវិគតប្បច្ច័យ មានវារៈ៤។
[២៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ …ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ អនុលោមមាតិកា ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ចប់ សញ្ញោជនទុកៈ។
សញ្ញោជនិយទុកៈ
បដិច្ចវារៈ
[២៧] សញ្ញោជនិយធម៌ (ធម៌ជាប្រយោជន៍ដល់សញ្ញោជនៈ) អាស្រ័យនូវសញ្ញោជនិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ជាសញ្ញោជនិយៈ នូវខន្ធ២ …វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ នូវមហាភូត១…។ ដូចគ្នានឹងលោកិយទុកៈ ក្នុងចូឡន្តរទុកៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។
ចប់ សញ្ញោជនិយទុកៈ។
ID: 637830563598259942
ទៅកាន់ទំព័រ៖