ព្រះត្រៃបិដក ភាគ ១០១
[២៥៤] នោបរាមាសធម៌ ពឹងផ្អែកនឹងនោបរាមាសធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង ពឹងផែ្អកនឹងខន្ធ១ មិនមែនជាបរាមាសៈ ជាអហេតុកៈ នឹងខន្ធ២ …អហេតុកប្បដិសន្ធិ ដរាបដល់ពួកអសញ្ញសត្វ ចក្ខុវិញ្ញាណ ពឹងផែ្អកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផែ្អកនឹងកាយាយតនៈ ពួកខន្ធមិនមែនជាបរាមាសៈ ជាអហេតុកៈ ពឹងផែ្អកនឹងវត្ថុ មោហៈ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ ពឹងផែ្អកនឹងពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈផង នឹងវត្ថុផង។ សេចក្តីបំប្រួញ។
[២៥៥] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣។បេ។ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ នកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ID: 637830629434584672
ទៅកាន់ទំព័រ៖