ព្រះត្រៃបិដក ភាគ ១០១
[២៥៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ …ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥។ បណ្ឌិតគប្បីធើ្វក្នុងបច្ច័យទាំងអស់យ៉ាងនេះចុះ។
[២៥៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអវិគតប្បច្ច័យ មានវារៈ១។
និស្សយវារៈ ប្រហែលគ្នានឹងបច្ចយវារៈដែរ។
សំសដ្ឋវារៈ
[២៥៨] នោបរាមាសធម៌ លាយឡំនឹងបរាមាសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ លាយឡំនឹងបរាមាសៈ។ បញ្ហា៥ ក្នុងអរូប បណ្ឌិតគប្បីធ្វើយ៉ាងនេះដែរ។
សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។
បញ្ហាវារៈ
[២៥៩] នោបរាមាសធម៌ ជាបច្ច័យនៃនោបរាមាសធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុមិនមែនជាបរាមាសៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ នោបរាមាសធម៌ ជាបច្ច័យនៃបរាមាសធម៌ ដោយហេតុប្បច្ច័យ គឺ
ID: 637830629765388622
ទៅកាន់ទំព័រ៖