ព្រះត្រៃបិដក ភាគ ១០១

ពួក​ហេតុ​មិនមែន​ជា​បរា​មា​សៈ ជា​បច្ច័យ​នៃ​បរា​មា​សៈ ដោយហេតុ​ប្ប​ច្ច័​យ។ នោប​រា​មាស​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​ធម៌​ផង នៃ​នោប​រា​មាស​ធម៌​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​មិនមែន​ជា​បរា​មា​សៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​បរា​មា​សៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [២៦០] បរាមាស​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បរា​មា​សៈ ប្រារព្ធ​នូវ​បរា​មា​សៈ ទើប​កើតឡើង។ មូល​ទាំងឡាយ បណ្ឌិត​គប្បី​ធ្វើ​ផង​ចុះ។ ពួក​ខន្ធ​មិនមែន​ជា​បរា​មា​សៈ ប្រារព្ធ​នូវ​បរា​មា​សៈ ទើប​កើតឡើង។ បរា​មា​សៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ប្រារព្ធ​នូវ​បរា​មា​សៈ ទើប​កើតឡើង។ នោប​រា​មាស​ធម៌ ជា​បច្ច័យ​នៃ​នោប​រា​មាស​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល នូវ​ទាន …នូវ​សីល …ធ្វើ​នូវ​ឧបោសថកម្ម ហើយ​ពិចារណា​នូវ​អំពើនោះ ត្រេកអរ រីករាយ រាគៈ វិចិកិច្ឆា ឧទ្ធច្ចៈ និង​ទោមនស្ស​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​អំពើនោះ (នូវ​អំពើ​ទាំងឡាយ) ដែល​ខ្លួន​សន្សំ​ហើយ ក្នុង​កាលមុន …ចេញ​អំពី​ឈាន (ពិចារណា) នូវ​ឈាន …​ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ហើយ​ពិចារណា​នូវ​មគ្គ ពិចារណា​នូវ​ផល ពិចារណា​នូវ​ព្រះនិព្វាន ឯព្រះនិព្វាន
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 637830629965842583
ទៅកាន់ទំព័រ៖