ព្រះត្រៃបិដក ភាគ ១០១

ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ ផល និង​អា​វជ្ជ​នៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ (ពិចារណា) នូវ​ពួក​កិលេស​មិនមែន​ជា​បរា​មា​សៈ ដែល​លះបង់​ហើយ …នូវ​ពួក​កិលេស​ដែល​សង្កត់សង្កិន​ហើយ …ក្នុង​កាលមុន …នូវ​ចក្ខុ …នូវ​វត្ថុ … (ព្រះ​អរិយៈ) ពិចារណា​ឃើញ​នូវ​ពួក​ខន្ធ​មិនមែន​ជា​បរា​មា​សៈ ថា​មិន​ទៀង ត្រេកអរ រីករាយ រាគៈ វិចិកិច្ឆា ឧទ្ធច្ចៈ និង​ទោមនស្ស​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ហេតុ​នោះ (ព្រះ​អរិយៈ) ឃើញ​នូវ​រូប​ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង​ដោយ​ទិព្វសោត​ធាតុ ដឹង​នូវ​ចិត្ត​របស់​បុគ្គល អ្នក​ប្រកបដោយ​នោប​រា​មាស​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ (ជា​បច្ច័យ) នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញា​យតនៈ (ជា​បច្ច័យ) នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ ពួក​ខន្ធ​មិនមែន​ជា​បរា​មា​សៈ ជា​បច្ច័យ​នៃ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ អនាគ​តំសញ្ញាណ និង​ការពិចារណា ដោយ​អារម្មណ​ប្ប​ច្ច័​យ។ នោប​រា​មាស​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ទាន …នូវ​សីល …នូវ​ឧបោសថកម្ម …ត្រេកអរ រីករាយ នឹង​អំពើនោះ ទិដ្ឋិ​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​អំពើនោះ ក្នុង​កាលមុន …អំពី​ឈាន​…។បេ។
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 637830630177191416
ទៅកាន់ទំព័រ៖