ព្រះត្រៃបិដក ភាគ ១០១
នូវចក្ខុ …នូវវត្ថុ …ត្រេកអរ រីករាយ ចំពោះពួកខន្ធមិនមែនជាបរាមាសៈ ទិដ្ឋិ ប្រារព្ធនូវខន្ធនោះ…។ នោបរាមាសធម៌ ជាបច្ច័យនៃបរាមាសធម៌ផង នៃនោបរាមាសធម៌ផង ដោយអារម្មណប្បច្ច័យ គឺនូវទាន …នូវសីល …នូវឧបោសថកម្ម …ត្រេកអរ រីករាយ នឹងអំពើនោះ បរាមាសៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវអំពើនោះ ក្នុងកាលមុន …អំពីឈាន …នូវចក្ខុ …នូវវត្ថុ …ត្រេកអរ រីករាយ ចំពោះពួកខន្ធមិនមែនជាបរាមាសៈ បរាមាសៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវខន្ធនោះ។ បរាមាសធម៌ក្តី នោបរាមាសធម៌ក្តី ជាបច្ច័យនៃបរាមាសធម៌ ដោយអារម្មណប្បច្ច័យ គឺប្រារព្ធនូវបរាមាសៈផង នូវពួកសម្បយុត្តកក្ខន្ធផង …មានវារៈ៣។
[២៦១] បរាមាសធម៌ ជាបច្ច័យនៃបរាមាសធម៌ ដោយអធិបតិប្បច្ច័យ គឺបរាមាសៈ (កើតឡើង) ព្រោះធ្វើនូវបរាមាសៈឲ្យជាទីគោរព បានដល់អារម្មណាធិបតិហ្នឹងឯង បណ្ឌិតគប្បីធ្វើឲ្យមានវារៈ៣ចុះ។ នោបរាមាសធម៌ ជាបច្ច័យនៃនោបរាមាសធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺនូវទាន …នូវសីល …នូវឧបោសថកម្ម …
ID: 637830630387536665
ទៅកាន់ទំព័រ៖