ព្រះត្រៃបិដក ភាគ ១០១
បុគ្គលពិចារណា ត្រេកអរ រីករាយ ព្រោះធើ្វនូវកុសលកម្មនោះ ឲ្យជាទីគោរព រាគៈកើតឡើង ព្រោះធើ្វនូវកុសសនោះ ឲ្យជាទីគោរព ក្នុងកាលមុន …អំពីឈាន …ពួកអរិយៈចេញអំពីមគ្គ ហើយធើ្វនូវមគ្គឲ្យជាទីគោរព …នូវផលឲ្យជាទីគោរព …នូវព្រះនិពា្វនឲ្យជាទីគោរព …ឯព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ …នូវវត្ថុ …បុគ្គលត្រេកអរ រីករាយ ព្រោះធ្វើនូវពួកខន្ធមិនមែនជាបរាមាសៈ ឲ្យជាទីគោរព រាគៈកើតឡើង ព្រោះធ្វើនូវអំពើនោះឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺអធិបតិ មិនមែនជាបរាមាសៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ នោបរាមាសធម៌ ជាបច្ច័យនៃបរាមាសធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺនូវទាន …នូវសីល …នូវឧបោសថកម្ម …ក្នុងកាលមុន …អំពីឈាន…។បេ។ នូវចក្ខុ …នូវវត្ថុ …បុគ្គលត្រេកអរ រីករាយ ព្រោះធ្វើនូវពួកខន្ធមិនមែនជាបរាមាសៈឲ្យជាទីគោរព ទិដ្ឋិកើតឡើង ព្រោះធ្វើនូវអំពើនោះ ឲ្យជាទីគោរព…។បេ។ ឯសហជាតាធិបតិ គឺអធិបតិ មិនមែនជាបរាមាសៈ ជាបច្ច័យនៃបរាមាសៈ ដោយអធិបតិប្បច្ច័យ។
ID: 637830630571712192
ទៅកាន់ទំព័រ៖