ព្រះត្រៃបិដក ភាគ ១០១
នោបរាមាសធម៌ ជាបច្ច័យនៃបរាមាសធម៌ផង នៃនោបរាមាសធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺនូវទាន …នូវសីល …នូវឧបោសថកម្ម …ក្នុងកាលមុន …អំពីឈាន…។បេ។ នូវចក្ខុ …នូវវត្ថុ …បុគ្គលត្រេកអរ រីករាយ ព្រោះធ្វើនូវពួកខន្ធមិនមែនជាបរាមាសៈ ឲ្យជាទីគោរព បរាមាសៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះធ្វើនូវអំពើនោះ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺអធិបតិមិនមែនជាបរាមាសៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃបរាមាសៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ បរាមាសធម៌ក្តី នោបរាមាសធម៌ក្តី ជាបច្ច័យនៃបរាមាសធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺបរាមាសៈ ធ្វើនូវបរាមាសៈផង នូវពួកសម្បយុត្តកក្ខន្ធផង ឲ្យជាទីគោរព …មានវារៈ៣។
[២៦២] បរាមាសធម៌ ជាបច្ច័យនៃបរាមាសធម៌ ដោយអនន្តរប្បច្ច័យ គឺបរាមាសៈមុនៗ ជាបច្ច័យនៃបរាមាសៈក្រោយៗ ដោយអនន្តរប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ។ បរាមាសៈមុនៗ
ID: 637830630767057946
ទៅកាន់ទំព័រ៖