ព្រះត្រៃបិដក ភាគ ១០១
ជាបច្ច័យនៃពួកនោបរាមាសក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ បរាមាសៈ ជាបច្ច័យនៃវុដ្ឋានៈ (ការចេញអំពីឈាន) ដោយអនន្តរប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ បរាមាសៈមុនៗ ជាបច្ច័យនៃបរាមាសៈក្រោយៗផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអនន្តរប្បច្ច័យ។ នោបរាមាសធម៌ ជាបច្ច័យនៃនោបរាមាសធម៌ ដោយអនន្តរប្បច្ច័យ គឺពួកនោបរាមាសក្ខន្ធមុនៗ ជាបច្ច័យនៃពួកនោបរាមាសក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ មូលទាំងឡាយ បណ្ឌិតគប្បីធ្វើផងចុះ។ ពួកនោបរាមាសក្ខន្ធមុនៗ ជាបច្ច័យនៃបរាមាសៈក្រោយៗ ដោយអនន្តរប្បច្ច័យ អាវជ្ជនៈ ជាបច្ច័យនៃបរាមាសៈ ដោយអនន្តរប្បច្ច័យ។ ពួកនោបរាមាសក្ខន្ធមុនៗ ជាបច្ច័យនៃបរាមាសៈក្រោយៗផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអនន្តរប្បច្ច័យ អាវជ្ជនៈ ជាបច្ច័យនៃបរាមាសៈផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអនន្តរប្បច្ច័យ។ បរាមាសធម៌ក្តី
ID: 637830630923169724
ទៅកាន់ទំព័រ៖