ព្រះត្រៃបិដក ភាគ ១០១
នោបរាមាសធម៌ក្តី ជាបច្ច័យនៃបរាមាសធម៌ ដោយអនន្តរប្បច្ច័យ គឺបរាមាសៈមុនៗផង ពួកសម្បយុត្តកក្ខន្ធផង ជាបច្ច័យនៃបរាមាសៈក្រោយៗ ដោយអនន្តរប្បច្ច័យ។ មូលទាំងឡាយ បណ្ឌិតគប្បីធ្វើផងចុះ។ បរាមាសៈមុនៗក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃពួកនោបរាមាសក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ បរាមាសៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ បរាមាសៈមុនៗក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃបរាមាសៈក្រោយៗផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអនន្តរប្បច្ច័យ។ បរាមាសធម៌ ជាបច្ច័យនៃបរាមាសធម៌ ដោយសមនន្តរប្បច្ច័យ។ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺមានវារៈ៥។
[២៦៣] បរាមាសធម៌ ជាបច្ច័យនៃបរាមាសធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺបរាមាសៈ ជាបច្ច័យនៃបរាមាសៈ
ID: 637830631129537918
ទៅកាន់ទំព័រ៖