ព្រះត្រៃបិដក ភាគ ១០១
សញ្ញោជនសម្បយុត្តទុកៈ
បដិច្ចវារៈ
[២៨] ធម៌ដែលប្រកបដោយសញ្ញោជនៈ អាស្រ័យនូវធម៌ ដែលប្រកបដោយសញ្ញោជនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រកបដោយសញ្ញោជនៈ នូវខន្ធ២…។ ធម៌ដែលប្រាសចាកសញ្ញោជនៈ អាស្រ័យនូវធម៌ ដែលប្រកបដោយសញ្ញោជនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយសញ្ញោជនៈ។ ធម៌ដែលប្រកបដោយសញ្ញោជនៈក្តី ធម៌ដែលប្រាសចាកសញ្ញោជនៈក្តី អាស្រ័យនូវធម៌ ដែលប្រកបដោយសញ្ញោជនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលប្រកបដោយសញ្ញោជនៈ នូវខន្ធ២ …។ ធម៌ដែលប្រាសចាកសញ្ញោជនៈ អាស្រ័យនូវធម៌ ដែលប្រាសចាកសញ្ញោជនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលប្រាសចាកសញ្ញោជនៈ នូវខន្ធ២ …ចិត្តសមុដ្ឋានរូប អាស្រ័យនូវមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ មានបដិសន្ធិ។ ធម៌ដែលប្រកបដោយសញ្ញោជនៈ អាស្រ័យនូវធម៌ ដែលប្រាសចាកសញ្ញោជនៈ
ID: 637830563841279295
ទៅកាន់ទំព័រ៖