ព្រះត្រៃបិដក ភាគ ១០១

អាស្រ័យ​នូវ​សេនាសនៈ ហើយ​ប្រកាន់​នូវ​ទិដ្ឋិ សទ្ធា។បេ។ សេនាសនៈ ជា​បច្ច័យ​នៃ​បរា​មា​សៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ នោប​រា​មាស​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​ធម៌​ផង នៃ​នោប​រា​មាស​ធម៌​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ហើយ​ប្រកាន់​នូវ​ទិដ្ឋិ នូវ​សីល​…។បេ។ អាស្រ័យ​នូវ​សេនាសនៈ ហើយ​ប្រកាន់​នូវ​ទិដ្ឋិ សទ្ធា។បេ។ សេនាសនៈ ជា​បច្ច័យ​នៃ​បរា​មា​សៈ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ បរាមាស​ធម៌​ក្តី នោប​រា​មាស​ធម៌​ក្តី ជា​បច្ច័យ​នៃ​បរាមាស​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​ឧបនិស្ស័យ​ទាំង៣ គឺ​បរា​មា​សៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ជា​បច្ច័យ​នៃ​បរា​មា​សៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ មាន​វារៈ៣។
 [២៦៤] នោប​រា​មាស​ធម៌ ជា​បច្ច័យ​នៃ​នោប​រា​មាស​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​បុគ្គល​ពិចារណា​ឃើញ​នូវ​ចក្ខុ …
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 637830631509215603
ទៅកាន់ទំព័រ៖